អ៊ីស្រាអែលលុបចោលមួយផ្នែកនៃបទហ៊ុំព័ទ្ធនេសាទត្រីនៅតំបន់ Gaza


អ៊ីស្រាអែលលុបចោលមួយផ្នែកនៃបទហ៊ុំព័ទ្ធនេសាទត្រីនៅតំបន់ Gaza - ảnh 1
អ៊ីស្រាអែលលុបចោលមួយផ្នែកនៃបទហ៊ុំព័ទ្ធនេសាទត្រីនៅតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ សីហា កាសែត Ha’aretz បានផ្សាយព័ត៌មានថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានលុបចោលមួយផ្នែកនៃបទហ៊ុំព័ទ្ធនេសាទត្រី
នៅតំបន់ Gaza។ តាមនោះ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុញ្ញាត្តឲ្យអ្នកនេ
សាទធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌ ៣ ម៉ាយគិតពីឆ្នេសមុទ្រ Gaza។ កាសែត
ពោលខាងលើបាន ដកស្រង់ពាក្យសម្តីរបស់មន្ត្រីអ៊ីស្រាអែលមួយនាក់ដែល
បានឲ្យដឹងថា៖ កាយវិការពោលខាងលើគឺជាសុឆន្ទៈសំដៅទទួលបានកិច្ច
ព្រមព្រៀងអំពីការបញ្ចប់យុទ្ធនាការ “ខ្សែក្រវ៉ាត់ការពារ” របស់អ៊ីស្រាអែល
(ចាប់ពីថ្ងៃទី ៨ កក្កដា) នៅតំបន់ Gaza។ នាបច្ចុប្បន្នកងទ័ពជើងទឹកអ៊ីស្រាអែល
កំពុងរាំងស្កាត់អ្នកនេសាទជាជនប៉ាឡេស្ទីននៅតំបន់ Gaza ទៅនេសាទនៅ
សមុទ្រមេឌីទែរ៉ាណេដើម្បីទប់ស្កាត់ឧបាយកលដឹកជញ្ជូនអាវុធតាមផ្លូវ
នាវាចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ