អ៊ីស្រាអ៊ែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា

អ៊ីស្រាអ៊ែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា - ảnh 1
អ៊ីស្រាអ៊ែលវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា
(រូបថតៈAFP/TTXVN )


(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី២៧ឧសភា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល
បានដំណើរការ ការវាយប្រហារតាមអាកាសតម្រង់ទៅលើបណ្តាគោលដៅយោ
ធានៅតំបន់ហ្គាហ្សា ក្រោយប៉ុន្មានម៉ោងដែលកើតមានឡើងការវាយប្រហារ
ដោយ គ្រាប់រ៉ុក្កែតទៅលើទឹកដីរបស់អ៊ីស្រាអ៊ែល។ ក្នុងសេចក្តីប្រកាស១ កងទ័ព អ៊ីស្រាអ៊ែលបានឲ្យដឹងថា បាន ទម្លាក់គ្រាប់បែកទៅលើមូលដ្ឋានភេរវកម្មចំនួន៤
កន្លែង នៅតំបន់ហ្គាហ្សាសំដៅតប់តវិញការវាយប្រហារដោយគ្រាប់រ៉ុក្កែតនាយប់
ថ្ងៃទី២៦ ឧសភា។នាបច្ចុប្បន្ន មិនទាន់មានព័ត៌មានអំពីចំនួនអ្នកស្លាប់និងរងរ
បួសឡើយ។ អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអ៊ែលបានសង្កត់ធ្ងន់ថា “ការដែល
ដែនដីហាម៉ាស ត្រូវបានធ្វើជាទីកន្លែងវាយប្រហារអ៊ីស្រាអ៊ែលគឺជាប្រការមិនអាច
ទទួលយកបាន ឡើយនិងត្រូវទទួលរងផលវិបាកជាមិនខាន”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ