អ៊ីស្រាអែលសងសឹក Hamas ក្រោយពីបទចាប់ជម្រិតនិស្សិត

អ៊ីស្រាអែលសងសឹក Hamas ក្រោយពីបទចាប់ជម្រិតនិស្សិត - ảnh 1
ទាហានអ៊ីស្រាអែលចាប់ខ្លួនជនប៉ាឡេស្ទីនជិត៨០នាក់នៅត្រើយខាងលិច
(រូបថតៈ Reuters)


(VOVworld)-កងទ័ពអ៊ីស្រាអែលបានចាប់ឃុំខ្លួនសមាជិកចំនួន៨០នាក់របស់ចលនា
ឥស្លាម Hamas នៅតំបន់ Gaza ក្នុងនោះមានបណ្តាសមាជិករបស់ក្រុមប្រឹក្សានិតិបញ្ញត្តិ
ប៉ាឡេស្ទីនសំដៅសងសឹករឿងចាប់ជម្រិតនិស្សិតអ៊ីស្រាអែល៣នាក់នាពេលថ្មីៗនេះ។ អ៊ីស្រាអែលសង្ស័យថា និស្សិតទាំង៣នាក់នេះ ត្រូវយុទ្ធជនប៉ាឡេស្ទីនចាប់ជម្រិត
សំដៅ​ប្តូរទៅនឹងទណ្ឌិតប៉ាឡេស្ទីនដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនានារបស់
អ៊ីស្រាអែល។ ក្នុងពេលជាមួយនោះ អ្នកនាំពាក្យរបស់រដ្ឋអំណាចប៉ាឡេស្ទីន លោក
Adnan Dmeri បានបរិហារទោស ចំពោះទង្វើរបស់អ៊ីស្រាអែល។ លោក​Adnan Dmeri បានរិះគន់អ៊ីស្រាអែលថា ជានិច្ចកាលចង់បំផ្លាញ់រាល់ទំនាក់ទំនងជាមួយ​ប៉ាឡេស្ទីន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ