អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។

អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។ - ảnh 1
អ៊ីស្រាអែលសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem ខាងកើត។ (dantri.com.vn)


        Vovworld-អ៊ីស្រាអែលគ្រោងសាងសង់ផ្ទះនៅជាង៥៥០ខ្នងនៅទីក្រុង Jerusalem
ខាង​កើត។ កាយវិការនេះគេរំពឹងថាភាពតានតឹងនឹងកើនឡើងនិងជះឥទ្ធពលដល់
ដំណើរការ​ចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយអាមេរិកជាអ្នក
កណ្ឌាល។

        តាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាទីក្រុង Jerusalem ថា​លិខិតអនុញ្ញាតិសាងសង់
ត្រូវបានអនុម័តនៅសម័យប្រជុំរបស់គណៈកម្មាធិការរៀបចំផែនការ​ដំបន់នាថ្ងៃទី៥
កុម្ភៈ។​តាមគំរោងការបើកការដ្ឋានសាងសង់នឹងត្រូវបានអនុវត្តក្នុង​ប៉ុន្មានសប្ដាហ៍ខាង
មុខ។

        មុននោះនាខែមករា អ៊ីស្រាអែលបានប្រកាសផែនការសាងសង់បន្ថែមផ្ទះនៅ​ជាង​១៤០០ខ្នងនៅដំបន់ត្រើយខាងលិចនិងនៅទីក្រុង Jerusalem ខាងកើត។ ​ប្រធានាធិបតី​
ប៉ាឡេស្ទីនលោក Mahmud Abbas បានចោទប្រកាន់អ៊ីស្រាអែលកំពុងឆ្លៀតយកការ​ចរចារសន្តិភាពជាសំបក់ក្រៅដើម្បីបើកទូលាយទីប្រជុំជនដោយមិនអើពើរដល់ការ​រិះគន់របស់អន្តរជាតិនិងអាមេរិក។

ការចចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានតភ្ជាប់ឡើងវិញនាចុងខែ
កក្កដាឆ្នាំ២០១៣ប៉ុន្តែដំណើរការចរចារមិនទាន់មានការវិវឌ្ឍន៍ណាមួយដោយសារ​អ៊ីស្រាអែលមិនបញ្ឈប់ការសាងសង់លំនៅដ្ឋាននៅដំបន់ដែលទន្ត្រានកាន់កាប់​របស់ប៉ាឡេស្ទីនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ