អាហ្វ្រិកខាងត្បូង៖ រលកអំពើហឹង្សាររីករាលដាលដល់មជ្ឈមណ្ឌលទីក្រុង Durban


អាហ្វ្រិកខាងត្បូង៖ រលកអំពើហឹង្សាររីករាលដាលដល់មជ្ឈមណ្ឌលទីក្រុង Durban - ảnh 1
អាហ្វ្រិកខាងត្បូង៖ រលកអំពើហឹង្សាររីករាលដាលដល់មជ្ឈមណ្ឌលទីក្រុង Durban (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មេសា រលកអំពើហឹង្សារប្រឆាំងជនអន្តោប្រវេសបរទេស នៅអាហ្វ្រិកខាងត្បូងបានរីករាលដាលដល់មជ្ឈមណ្ឌលទីក្រុង Durban ខេត្ត Kwazulu
Natal។ មនុស្សចំនួន ១ ពាន់នាក់បានប៉ះទង្គេចជាមួយជនបរទេសដែលធ្វើឲ្យប៉ូលីស ត្រូវរំសាយរឿងហេតុនេះដោយការបាញ់រះហឹរនិងគ្រាប់កៅស៊ូ។ ប្រធានាធិបតីអាហ្វ្រិក
ខាងត្បូង លោក Jacob Zuma បានចាត់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងប៉ូលីស និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិទៅកាន់ខេត្ត Kwazulu Natal ដើម្បីសហការជាមួយរដ្ឋ អំណាចតំបន់ដោះស្រាយការវាយប្រហារទៅលើជនបរទេស ព្រមទាំង បញ្ជាណែនាំកំលាំងប៉ូលីសការពារប្រជាជន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ