អាហ្សង់ទីនកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញណក្ខ័ន្ធនាវិកនាវាមុជទឹកត្រូវបានជួបគ្រោះថ្នាក់

(VOVWORLD) - នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានជូនដំណឹងថារដ្ឋាភិបាលប្រទេសនេះបានសម្រេចចិត្តកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញក្ខ័ន្ឌនាវិកចំនួន ៤៤ នាក់នៅលើនាវាមុជទឹក ARA SAN JUAN ដែលទើបតែរកឃើញបានបន្ទាប់ពីបាត់បង់ដំណឹងក្នុងរយៈពេលមួយឆ្នាំនៅមហាសមុទ្រអាត្លង់ទិក។
អាហ្សង់ទីនកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញណក្ខ័ន្ធនាវិកនាវាមុជទឹកត្រូវបានជួបគ្រោះថ្នាក់ - ảnh 1 នាវាមុជទឹក ARA SAN JUAN ត្រូវបានស្វែងរកនៅមហាសមុទ្រអាត្លង់ទិក

លោក Mauricio Macri បានអះអាងថា ការពលីជីវិតរបស់នាវិកដ៏អង់អាចក្លាហានទាំងនេះ បានសរឲ្យឃើញពីការបូជាជីវិតដើម្បីការពារប្រទេសជាតិ និងនេះគឺជាការខាតបង់យ៉ាងធំធេងសំរាប់គ្រួសារនិងមាតុភូមិ ហើយចាំបាច់ត្រូវទទួលស្គាល់នូវគុណបំណាច់ទាំងនោះយ៉ាងសក្តិសមផងដែរ។ នាបច្ចុប្បន្ន ដំណាក់កាលថ្មីមួយបានចាប់ផ្តើមរៀបចំឡើងដើម្បីធ្វើការស៊ើបអង្កេតអំពីការពិតដែលបានកើតឡើងចំពោះនាវាមុជទឹក ARA SAN JUAN ដូចជារដ្ឋាភិបាលបានសន្យាផងដែរ។

មុននោះ កងទ័ពជើងទឹកអាហ្សង់ទីនបានជូនដំណឹងថាគេបានកំណត់ទីតាំងនៃនាវាមុជទឹក ARA San Juan ដែលបាត់ខ្លួនរួមជាមួយនឹងនាវិក ៤៤ នាក់ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅដែនសមុទ្រខាងត្បូងនៃមហាសមុទ្រអាត្លង់ទិច ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ