អេហ្ស៊ីប៖ កំលាំងសន្តិសុខកំទិចពួកឧទ្ទាមរាប់សិបនាក់នៅឧបទ្វីប Sinai
|
អេហ្ស៊ីប៖ កំលាំងសន្តិសុខកំទិចពួកឧទ្ទាមរាប់សិបនាក់នៅឧបទ្វីប Sinai (Image: VNA) |
(VOVworld) – ពួកឧទ្ទាមជ្រុលនិយមយ៉ាងតិចបំផុតចំនួន ២០ នាក់ទើបនឹងត្រូវបាន កំលាំងសន្តិសុខអេហ្ស៊ីបកំទិចក្នុងយុទ្ធនាការមួយនៅទីក្រុង Rafah និង Sheikh Zuweid ភាគខាងជើងឧបទ្វីប Sinai ។ ថ្នាក់ដឹកនាំប្រទេសនេះបានបំផុសយុទ្ធនាការ ពោលខាងលើសំដៅបង្ក្រាបអ្នកគាំទ្រអតតីប្រធានាធិបតីអេហ្ស៊ីប លោក Mohamed
Morsi។ ក្នុងពេលនោះ បណ្ដាការវាយប្រហារប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីបកំពុងរីករាល ដាលក្នុងទូទាំងប្រទេសដែលធ្វើឲ្យមនុស្សចំនួនរាប់រយនាក់ត្រូវស្លាប់៕