អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០


អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០  - ảnh 1
អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mohamed
Ibrahim បានឲ្យដឹងថា៖ គិតពីដើមខែមេសាកន្លងមក កំលាំងសន្តិសុខនៃប្រទេសនេះ បានកំទិចក្រុមភេវរកម្មចំនួន ៤៣ និងចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់។ ថ្លែងមតិ
ក្នុងសន្និសីទកាសែតមួយ លោក Mohamed Ibrahim បានឲ្យដឹងថា៖ ក្នុងរយៈ ពេល ៣
ថ្ងៃកន្លងទៅ ក្រុមភេវរកម្មចំនួន ៣ ត្រូវបានកំទិច។ រដ្ឋម​ន្ត្រី Mohamed Ibrahim បានចោទ
ប្រកាន់អង្គការភាតរឥស្លាម (MB) បានផ្តល់ជំនួយសំរាប់បណ្ដាចលនាឥស្លាមជ្រុលនិយម
សំដៅបំផុសបណ្ដាការវាយប្រហារនាពេលថ្មីៗនេះ។ តាម លោក Ibrahim បានឲ្យដឹង
ថែមទៀតថា៖ ក្នុងប៉ុន្មានថ្ងៃខាងមុខ ប្រធានាធិបតី បណ្តោះអាសន្នអេហ្ស៊ីប លោក
Adhly Mansour នឹងដកចេញបទលើកលែងទោសដែលបានអនុវត្តក្នុងរយៈពេល ៣
ឆ្នាំកន្លងទៅ ដោយមូលហេតុបន្ទាប់ពីទទួលបានការលើកលែងទោសអ្នកទោសមួយ
ចំនួនបានចូលរួមក្នុងបណ្ដាការវាយប្រហារអំពើហឹង្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ