អេហ្ស៊ីបពន្យាពេលបើកចេញច្រកទ្វាព្រំដែន Rafah ជាមួយតំបន់ Gaza


អេហ្ស៊ីបពន្យាពេលបើកចេញច្រកទ្វាព្រំដែន Rafah ជាមួយតំបន់ Gaza - ảnh 1
អេហ្ស៊ីបពន្យាពេលបើកចេញច្រកទ្វាព្រំដែន Rafah ជាមួយតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិថុនា អេហ្ស៊ីបពន្យាពេលការបើកច្រកទ្វាព្រំដែន 
Rafah ដែលតភ្ជាប់ជាមួយតំបន់ Gaza ២ ថ្ងៃទៀត គិតថ្ងៃទី ១៣ មិថុនា មក។ សេចក្តីសម្រេចពោលខាងលើត្រូវបានផ្តើមឡើងតាមសំណូមពររបស់
ប្រធានាធិបតី លោក Abdel Fattah al-Sisi ។ នេះគឺជាលើកដំបូងដែល
អេហ្ស៊ីបបើកច្រក ទ្វាព្រំដែន Rafah តភ្ជាប់ជាមួយតំបន់ Gaza។ កាយវិការ
នេះបានបង្ហាញនូវ ចំណងសាមគ្គីភាពនិងជួយឧបត្ថម្ភកាត់បន្ថយការ
លំបាកសំរាប់ប្រជាជន​ប៉ាឡេស្ទីននៅតំបន់ Gaza តាមយន្តការដែលទទួលបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ