អូឡាំពិក​ ២០២៤៖ ចិនរក្សា​ចំណាត់ថ្នាក់លេខ១ ខណៈដែលអាមេរិកឡើង​ដល់​​ចំណាត់​ថ្នាក់​លេខ​២ ក្នុងតារាងមេដាយ

(VOVWORLD) - គិតត្រឹមយប់ថ្ងៃទី ១ ខែសីហា (ម៉ោងនៅទីក្រុងប៉ារីស) ក្រុមកីឡារបស់ប្រទេសចិនបានបន្តឈានមុខគេលើតារាងមេដាយអូឡាំពិកឆ្នាំ ២០២៤ ក្រោយរយៈពេល៧ថ្ងៃប្រកួតប្រជែង ដោយទទួលបានមេដាយមាសចំនួន ១១គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ៥គ្រឿង។

 ក្រុមកីឡារបស់សហរដ្ឋអាមេរិកកំពុងវាយសម្រុកយ៉ាងខ្លាំងដើម្បីឡើងដល់ចំណាត់ថ្នាក់លេខ២ ដោយមានមេដាយមាស៩គ្រឿង មេដាយប្រាក់១៤ គ្រឿងនិងមេដាយសំរឹទ្ធ១៣គ្រឿង។

អូឡាំពិក​ ២០២៤៖ ចិនរក្សា​ចំណាត់ថ្នាក់លេខ១ ខណៈដែលអាមេរិកឡើង​ដល់​​ចំណាត់​ថ្នាក់​លេខ​២ ក្នុងតារាងមេដាយ - ảnh 1អត្តពលិក Chen Yuxi និង Quan Hongchan មកពីប្រទេសចិនបានឈ្នះមេដាយមាសក្នុងការប្រកួតលោតទឹក ១០ ម៉ែត្រផ្នែកនារី នៅឯអូឡាំពិកឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ក្នុងការប្រកួតប្រជែងនាថ្ងៃទី ១ ខែសីហារបស់គណៈប្រតិភូកីឡាវៀតណាម កីឡាករបាញ់ធ្នូ Le Quoc Phong និងកីឡាការិនីបាញ់ធ្នូ Do Thi Anh Nguyet បានបញ្ឈប់ដំណើរក្នុងវគ្គ ១/៣២ នៃការប្រកួតបាញ់ធ្នូ ១ ខ្សែផ្នែកបុរស និងផ្នែកនារី។ ដូច្នេះហើយ ក្នុងចំណោមអត្តពលិកវៀតណាមសរុបចំនួន ១៦នាក់ ដែលបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ មានអត្តពលិក ៩ នាក់បានបញ្ឈប់ដំណើររបស់ខ្លួន ហើយគ្មាននរណាម្នាក់ទទួលបានមេដាយនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ