អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤​៖ ប្រទេសជប៉ុនឡើងដល់កំពូលតារាងមេដាយ

(VOVWORLD) - នៅចុងបញ្ចប់នៃថ្ងៃប្រកួតប្រជែងទីពីរ (ថ្ងៃទី២៨ខែកក្កដា) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្រុមកីឡារបស់ប្រទេសជប៉ុនបានឈរលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ ២០២៤ ជាមួយនឹងមេដាយមាស ៤គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង។

ជាប់ចំណាត់ថ្នាក់ទីពីគឺក្រុមកីឡាអូស្ត្រាលីដោយមានមេដាយមាស៤គ្រឿង និងមេដាយប្រាក់២គ្រឿង។ ប្រទេសម្ចាស់ផ្ទះបារាំង បច្ចុប្បន្ន ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ដោយមានមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង។       

នៅថ្ងៃប្រកួតប្រជែងទីពីរនេះ គណៈប្រតិភូវៀតណាមមានអត្តពលិកចំនួន ៣ នាក់ចូលរួមការប្រកួតរួមមាន Trinh Thu Vinh (វគ្គផ្តាច់ព្រ័ត្រនៃការវប្រកួតបាញ់កាំភ្លើងខ្យល់ខ្លី ១០ ម៉ែត្រនារី) Le Thi Mong Tuyen (វគ្គជម្រុះនៃការប្រកួតបាញ់កាំភ្លើងខ្យល់វែង ១០ ម៉ែត្រនារី) និង Pham Thi Hue (ការប្រកួតដណ្ដើមសំបុត្រទៅវគ្គ១/៤ ផ្តាច់ព្រ័ត្រនៃការប្រណាំងទូករ៉ូវីងទម្ងន់ធ្ងន់នារី)។ ក្នុងការប្រកួតដណ្ដើមសំបុត្រចូលវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃការប្រណាំងទូករ៉ូវីង ទម្ងន់ធ្ងន់នារីនោះ កីឡាការិនី Pham Thi Hue បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងទទួលបានសំបុត្រចូលវគ្គ ១/៤ផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ (ម៉ោងនៅទីក្រុងប៉ារីស) ខណៈដែលអ្នកបាញ់កាំភ្លើងនារីវៀតណាមទាំងពីររូប បានបញ្ចប់ដំណើររបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤៕


ប្រតិកម្មទៅវិញ

ផ្សេងៗ