ឥណ្ឌា និងចិនសម្រេចបាន​កិច្ចព្រមព្រៀងស្តីពីការល្បាតតាមបណ្តោយ LAC

(VOVWORLD) - ប្រទេសឥណ្ឌា និងចិនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីយន្តការយាមល្បាតតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) រវាងប្រទេសទាំងពីរនៅភាគខាងកើត Ladakh ។ 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជូនដំណឹងអំពីកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២១ តុលា អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសឥណ្ឌា លោក Vikram Misri បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាជំហានដំបូងឆ្ពោះទៅរកការដកកងទ័ពរបស់ប្រទេសទាំងពីរចេញពីទីកើតជម្លោះនៅតាមបណ្តោយ LAC ។ បន្ទាប់មក ឥណ្ឌា និងចិននឹងដោះស្រាយបញ្ហាដែលបានកើតឡើង ចាប់តាំងពីការប៉ះទង្គិចគ្នារវាងទាហាននៃភាគីទាំងពីរនៅតំបន់ Ladak ខាងកើត ក្នុងខែមិថុនា ឆ្នាំ ២០២០។ នេះត្រូវបានចាត់ទុកថា ជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងបើកឱកាសសម្រាប់កិច្ចប្រជុំទ្វេភាគីរវាងមេដឹកនាំជាន់ខ្ពស់ឥណ្ឌា និងចិននៅឯកិច្ចប្រជុំកំពូល BRICS នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ឥណ្ឌា និងចិនសម្រេចបាន​កិច្ចព្រមព្រៀងស្តីពីការល្បាតតាមបណ្តោយ LAC - ảnh 1ទាហានឥណ្ឌា យាមល្បាតនៅ Gagangir ដែលជាតំបន់ព្រំដែនរវាងឥណ្ឌា និងចិន។ រូបថត៖ AFP/TTXVN

ព័ត៌មានខាងលើត្រូវបានចេញផ្សាយមួយថ្ងៃមុនពេលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ី។ តាមផែនការ ប្រធានរដ្ឋចិន លោក Xi Jinping ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ