ឥណ្ឌាជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយប្រទេសអាស៊ីអាគ្នេយ៍នានា

(VOVWORLD) - នាថ្ងៃទី៥ មករា រដ្ឋមន្រ្តីការបរទេស លោកស្រី Swaraj បានជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Muhammad Jusuf Kalla និងជួបចរចាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Retno Marsudi។

រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោកស្រី Susham Swaraj កំពុងទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣រួមមានថៃ ឥណ្ឌូនេស៊ីនិង សឹង្ហបុរី សំដៅអភិវឌ្ឍន៍ទំនាក់ទំនងពហុទិសតាមក្របខ័ណ្ឌគោលនយោបាយ “ឆ្ពោះទៅប៉ែកខាងកើត” របស់ឥណ្ឌា។ នាថ្ងៃទី៥ មករា រដ្ឋមន្រ្តីការបរទេស លោកស្រី Swaraj បានជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Muhammad Jusuf Kalla និងជួបចរចាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Retno Marsudi។ រដ្ឋមន្រ្តីការបរទេសទាំង២រូបនឹងធ្វើសហអធិបតីកិច្ចប្រជុំលើកទី ៥នៃគណៈកម្មាធិការចម្រុះឥណ្ឌា-ឥណ្ឌូនេស៊ី ហើយប្រារព្ធកិច្ចប្រជុំលើកទី២នៃ បណ្ដាញបណ្ដាស្ថាប័នសេនាធិការអាស៊ាននិងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ