ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ

ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ - ảnh 1
ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ
 (Image: VNA)

(VOVworld) – ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ីបានឲ្យដឹងថា៖
 កំលាំងស្វែងរកនិងជួយសង្គ្រោះប្រទេសនេះបានរកឃើញសាកសពនៃ
អ្នកដំណើរទាំងអស់ ៥៤ នាក់នៅយន្តហោះ Trigana Air ដែលបានបុកទៅ
ភ្នំនាថ្ងៃទី ១៦ សីហាកន្លងមក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី
 ១៨ សីហា អ្នកនាំពក្យក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក
 J.A.Barata បានអះអាងថា៖ គ្មាននរណារស់ក្នុងគ្រោះថ្នាក់នេះ ហើយកំលាំង
ជួយសង្គ្រោះ​បានរកឃើញប្រអប់ខ្មៅនៃយន្តហោះ Trigana Air។ នាបច្ចុប្បន្ន
សាកសពទាំង ឡាយត្រូវបានបញ្ជូននៅទីក្រុង Jayapura ដើម្បីកំណត់
អត្តសញ្ញាណមុនពេល ប្រគល់ឲ្យបណ្ដាគ្រួសារបស់ជនរងគ្រោះ។ រដ្ឋមន្ត្រី
ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក  Ignatius Jonan​ បាន
អះអាងថា៖ គណៈកម្មាធិការសុវត្ថភាពគមនាគមន៍ជាតិឥណ្ឌូណេស៊ីនឹង
ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរកឃើញមូលហេតុនៃឧបទ្ទវហេតុ
នេះយ៉ាងឆាប់រហ័ស៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ