ឥណ្ឌូណេស៊ីទទួលពលរដ្ឋជាង ៩ ម៉ឺននាក់វិលត្រឡប់មកស្រុកកំណើតវិ​ញដោយសារ​ផលប៉ះពាល់នៃជំងឺរាតត្បាត​Covid-19

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ ៧៣.០០០ នាក់ បានវិលប្រឡប់មកស្រុកកំណើតវិញ ពីម៉ាឡេស៊ី ។
ឥណ្ឌូណេស៊ីទទួលពលរដ្ឋជាង ៩ ម៉ឺននាក់វិលត្រឡប់មកស្រុកកំណើតវិ​ញដោយសារ​ផលប៉ះពាល់នៃជំងឺរាតត្បាត​Covid-19 - ảnh 1 ឥណ្ឌូណេស៊ីទទួលពលរដ្ឋជាង ៩ ម៉ឺននាក់វិលត្រឡប់មកស្រុកកំណើតវិញដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតCovid-19 (រូបថត៖ CNN Indonesia)

គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឥណ្ឌូណេស៊ីទទួលពលរដ្ឋជាង ៩ ម៉ឺននាក់ដែលបាន វិលត្រឡប់មកស្រុកកំណើតវិញដោយសាររងផលប៉ះពាល់ នៃជំងឺរាត ត្បាត Covid-19។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា មានពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ ៧៣.០០០ នាក់ បានវិល ប្រឡប់មកស្រុកកំណើតវិញ ពីម៉ាឡេ ស៊ី។ លើសពីនេះទៅទៀត នាថ្ងៃដដែលមានពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ ២ ពាន់នាក់បានវិលត្រឡប់មកស្រុកកំណើតវិញ ពីអារ៉ាប់ប៊ីសាអូឌីត គុយវែត អាល់ហ្សេរី អេហ្ស៊ីប និងអូម៉ង់។ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានស្នើឲ្យពលរដ្ឋដែលបានវិលត្រឡប់ មកស្រុកវិញត្រូវគោរពបទបញ្ញត្តិសុខាភិបាលដែលកំពុងមានសុពលភាព។ កម្លាំងប្រតិកម្មឆាប់រហ័សចំពោះ Covid-19 នឹងអនុវត្តវិធានការចក្តាឡីស័កឯករាជ្យ។

គិតត្រឹមថ្ងៃទី ១០ ខែឧសភា ពលរដ្ឋឆ្លងជំងឺ Covid-19 ដែលបានវិលត្រឡប់មកស្រុកកំណើតវិញមានចំនួន ៧៣៤ នាក់ ដែលក្នុងនោះមាន ៣៧២ នាក់បានជាសះស្បើយ និងមាន ៣២១ នាក់ផ្សេងទៀតកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ