ឥណ្ឌានឹងមិនចូលរួមសន្និសីទជាន់ខ្ពស់អាស៊ីខាងត្បូងនៅប៉ាគីស្ថាន

ឥណ្ឌានឹងមិនចូលរួមសន្និសីទជាន់ខ្ពស់អាស៊ីខាងត្បូងនៅប៉ាគីស្ថាន - ảnh 1
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖Bloomberg)

(VOVworld) - ក្រសួងការបរទេសឥណ្ឌានាថ្ងៃទី២៧ កញ្ញា ប្រកាសថា រដ្ឋា
ភិបាលប្រទេសនេះមិនអាចចូលរួមសន្និសីទជាន់ខ្ពស់របស់សមាគមន៍សហប្រតិបតិ្ត
ការតំបន់អាស៊ីខាងត្បូង (SAARC) ដែលគ្រោងនឹងបានរៀបចំឡើងនៅរដ្ឋធានី
Islamabad របស់ប៉ាគីស្ថាននាខែវិច្ចិកាខាងមុខឡើយ។សេចក្ដីសំរេចនេះត្រូវបាននាំ
ចេញក្រោយពីកើនមានឡើងការវាយប្រហារបង្ហូរឈាមនៅតំបន់ Uri និង Kashmir
របស់ឥណ្ឌាដែលបណ្ដាលឲ្យទាហានចំនួន១៨នាក់ស្លាប់។ក្រសួងការបរទេស
ឥណ្ឌាបានសង្កត់ធ្ងន់ថា ស្ថានការណ៍ដែលករណីវាយប្រហារភេរវកម្ម តាមព្រំដែន
កើនឡើងនៅក្នុងតំបន់ ហើយការដែលប្រទេសមួយធ្វើអន្តរាគមន៍ កាន់តែច្រើន
ទៅក្នុងការងារផ្ទៃក្នុងរបស់ប្រទេសសមាជិកនានារបស់ SAARC នោះបានបង្កើត
ឡើងបរិយាកាសអវិជ្ជមានដើម្បីរៀបចំប្រកបដោយជោគជ័យនូវសន្និ សីទនៅ
ក្រុង Islamabad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ