ឥណ្ឌានិងសិង្ហបុរីបានជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត
(VOVWORLD) - នាថ្ងៃទី១៧ មិថុនា រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា លោក Shri V. Mursleedharan បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយសមភាគីនៃក្រសួងការប្រទេសសិង្ហបុរីលោកស្រី Sim Ann។
ការផ្លាស់ប្តូរតាមអ៊ិនធឺរណែតរវាងរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា Shri V. Muraleedharan និងសមភាគីសិង្ហបុរីលោក Sim Ann (រូបថត៖ twitter) |
ក្នុងកិច្ចពិភាក្សា មេដឹកនាំក្រសួងការបរទេសឥណ្ឌាបានកត់សម្គល់ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រដ្ឋសភាសិង្ហបុរី ដែលបានបង្កលក្ខណៈជួយឧបត្ថម្ភ និងផ្តល់សម្ភារៈជំនួយវេជ្ជសាស្ត្រយ៉ាងទាន់ពេលវេលា ជាពិគឺបំពង់អុកស៊ីសែន ដើម្បីជួយដល់ប្រជា ជនឥណ្ឌា ក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ រលកជំងឺទី២ ថ្មីៗនេះ។
ក្រៅពីនេះ មេដឹកនាំទាំងពីររូប ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យសហប្រតិបត្តិការ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបណ្តាបញ្ហានៅក្នុងតំបន់និងនៅវេទិកាពហុភាគី។ មេដឹកនាំទាំងពីររូប បានសម្តែងការសន្យា ពង្រឹងថែមទៀតនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្រ ឥណ្ឌា-សិង្ហបុរី ក្នុងរយៈពេលកន្លងទៅ។ តាមប្រភពព័ត៌មានការទូតបានឲ្យដឹងថា សិង្ហបុរីនិងប្រទេសចំនួន៨០ទៀត បានផ្តល់ជំនួយនិងផ្គត់ផ្គង់ សម្ភារៈបរិក្ខាវេជ្ជសាស្ត្រជាច្រើនដល់ប្រទេសឥណ្ឌានិងចូលរួមចំណែកយ៉ាងទាន់ពេលវេលា នូវការលំបាកដែលប្រជាជនឥណ្ឌាប្រឈមមុខ ក្នុងកំឡុងពេលមានវិបត្តិដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ៕