ឥណ្ឌូនេស៊ីធានាសន្តិភាពសម្រាប់សន្និសីទកំពូល APEC
|
កងទ័ពឥណ្ឌូនេស៊ីយាមល្បាតនៅកោះបាលី (រូបថតៈAFP/TTXVN) |
(VOVworld)-កងទ័ព (TNI)និងបូលីស(POLRI)ឥណ្ឌូនេស៊ីនាថ្ងៃទី២៩កញ្ញាបានចាប់
ផ្តើមដាក់ពង្រាយកម្លាំងនិងសម្ភារៈសំដៅធានាសន្តិសុខសម្រាប់ សន្និសីទកំពូលនៃ
វេទិការសហប្រតិបត្តិការសដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)និង សន្និសីទទាក់ទិនមួយ
ចំនួនដែលប្រព្រឹត្តទៅនៅកោះទេសចរណ៌ បាលី របស់ប្រទេសនេះនាសប្តាហ៌ខាង
មុខ។
អ្នកប្រមុខស្ថាប័នបូលីសបាលី ឧត្តមសេនីយ៌ Albertus Julius Benny Mukalu
បានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានដាក់ពង្រាយយ៉ាងហោចណាស់នាវាចម្បាំងចំនួន១៥
គ្រឿងនៅឆ្នេរសមុទ្រកោះបាលី។ TNI រួមផ្សំជាមួយ POLRRI កំពុងមានផែនការប្រ
មូលផ្តុំយន្តហោះចម្បាំងចំនួន១៦គ្រឿង ទាហាន ប៉ូលីស និងភ្នាក់ងាសន្និសុខជាង
១៥ម៉ីននាក់ដើម្បីធានាសុវត្ថិភាពសម្រាប់ សន្និសីទកំពូលAPEC និងសន្និសីទទាក់ទិន ពីថ្ងៃទី១ដល់ថ្ងៃទី៨តុលា ខាងមុខ។ ក្នុងព្រឹត្តការទាក់ទិនមួយទៀត ស្ថាប័នទេសចរ
ណ៌កោះបាលី បានរៀបចំផែនការបិទទ្វាមូលដ្ឋានសេវាកម្មមួយចំនួននៅបណ្តាតំបន់
សំខាន់ៗចំ ពោះភ្ញៀវទេសចរណ៌ សំដៅបំរើសន្និសីទកំពូល APEC នេះដែរ៕