ឥណ្ឌូនេស៊ីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមី

(VOVWORLD) -  នាយប់ថ្ងៃទី ២៨ ខែកញ្ញា មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិធីបួងសួងមួយដែលបានប្រារព្ធឡើងនៅទីក្រុង Palu ដោយសំដៅរំលឹកវិញ្ញាណក្ខ័ន្ធ ជនរងគ្រោះនៃការរញ្ជួយដី កម្រិត ៧.៥ រ៉ិចទ័រ និងរលកយក្សស៊ូណាមី ដែលបំផ្លាញទីក្រុងឆ្នេរសមុទ្រ នៃកោះស៊ូឡាវ៉ាសស៊ីនេះ មុននេះ ១ ឆ្នាំ។

មួយឆ្នាំកន្លងមក ផលប៉ះពាល់នៃការរញ្ជួយដីបានបណ្តាលឱ្យមានភាពច្របូកច្របល់ បណ្តាលឱ្យដីប៉ាលូ ក្លាយជាភក់និង “បំផ្លាញផ្ទះរាប់ពាន់ខ្នងនិងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត”។ យោងតាម ស្ថិតិរបស់កាកបាទក្រហមបង្ហាញថា មនុស្សប្រហែល ៤.៣០០ នាក់ ត្រូវបានសម្លាប់ឬបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយនេះ ខណៈដែលជិត ៦០.០០០ នាក់កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នបន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ