ឥណ្ឌាបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអឺរុបខាងជើង
|
ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee នៅរដ្ឋធានីអូស្លូ ប្រទេសន័រវេ (រូបថត៖indiaexpress/TTXVN) |
(VOVworld) - ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee នាថ្ងៃទី១២ តុលា បាន
ទៅកាន់រដ្ឋធានី អូស្លូ ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅន័រវេ និងហ្វាំងល្លង់ក្នុងរយៈ
ពេល៥ថ្ងៃ សំដៅបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអឺរុបខាងជើង។ចំណុច
ស្នូលនៃដំណើរទស្សនកិច្ចនៅន័រវេរបស់លោក Pranab Mukherjee គឺដើម្បីតាក់តែង
យន្តការ១ក្នុងការទាក់ទាញការវិនិយោគទុនរបស់ន័រវេ ចូលក្នុងវិស័យហេដ្ឋារចនា
សម្ព័ន្ធនិងវិស័យផ្សេងៗទៀត។ទន្ទឹមនឹងនោះ ឥណ្ឌា ក៏មានគោលបំណងរៀនសូត្រ
បទពិសោធន៍របស់ន័រវេក្នុងវិស័យអប់រំ ធ្វើការនេសាទ តម្លើងនាវាប្រេងឧស្ម័ន និង
សុវត្ថិភាពនុយគ្លែអែរទៀតផង៕