ឥណ្ឌាផ្ដល់អាទិភាពសំរាប់កិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងគោល នយោបាយឆ្ពោះទៅភាគខាងកើត

(VOVworld) - ចាប់ពីថ្ងៃទី១៣ដល់ទី១៤ ធ្នូ នៅទីក្រុង Pune ភាគខាងលិចឥណ្ឌាបាន
ប្រព្រឹត្តទៅសន្និសីទអន្តរជាតិដោយប្រធានបទ “គោលនយោបាយឆ្ពោះទៅខាង
កើត - សកម្មភាពនៅខាងកើតរបស់ឥណ្ឌា៖ស្ពានតភ្ជាប់ទៅដល់អ្នកជិតខាងអាស៊ី”
។នៅទីនេះ បណ្ដាវាគ្មិនសុទ្ធតែវាយតំលៃខ្ពស់ចំពោះតួនាទីជាសរសរស្នូលរបស់
វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។

ឥណ្ឌាផ្ដល់អាទិភាពសំរាប់កិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងគោល នយោបាយឆ្ពោះទៅភាគខាងកើត - ảnh 1
ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee (ខាងឆ្វេង) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែកញ្ញាកន្លងទៅ


ថ្លែងមតិនៅសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh
Thanh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព
ជាប្រពៃណីនិងដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌា និងគាំទ្រគោលនយោបាយឆ្ពោះ
ទៅខាងកើតរបស់ប្រទេសនេះ។លោក Ton Sinh Thanh បានស្នើរឲ្យឥណ្ឌាបន្ត
សហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) គាំទ្រតួនាទីកណ្ដាលរបស់អាស៊ាន និងចូលរួមយ៉ាងសកម្មក្នុងយន្តការ
សហប្រតិបតិ្តការនានានៅតំបន់។លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានស្នើរឲ្យ
ឥណ្ឌាគាំទ្រអាស៊ាននិងចិនអនុវត្តយ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាព
សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានានៅសមុទ្រខាងកើតនិង
ជំរុញដំណើរការកសាងក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ