ឥណ្ឌាផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជិតខាងយ៉ាងស្និទ្ធស្នាល

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Modi បានផ្ញើសារជូនពរឆ្នាំថ្មីដល់មេដឹកនាំនៃប្រទេសទាំងនេះ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តី Modi បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ “គោលនយោបាយប្រទេសជិតខាងជាចម្បង” ក៏ដូចជាចក្ខុវិស័យអំពីសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាពរួមចំពោះមិត្តនិងដៃគូទាំងអស់របស់ឥណ្ឌានៅក្នុងតំបន់។
ឥណ្ឌាផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជិតខាងយ៉ាងស្និទ្ធស្នាល - ảnh 1 នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (ខាងស្ដាំ) និងសមភាគីនេប៉ាល់លោក K. P. Sharma Oli (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១ ខែមករា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីជូនពររឆ្នាំថ្មីជាមួយមេដឹកនាំនៃប្រទេសជិតខាងចំនួន ៥ រួមមាន ប៊ូតាន ស្រីលង្កា ម៉ាល់ឌីវ បង់ក្លាដែសនិងនេប៉ាល់ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសង្កត់ធ្ងន់លើ “គោលនយោបាយប្រទេសជិតខាងជាចម្បង”។

លោកនាយករដ្ឋមន្រ្តី Modi បានផ្ញើសារជូនពរឆ្នាំថ្មីដល់មេដឹកនាំនៃប្រទេសទាំងនេះ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តី Modi បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ “គោលនយោបាយប្រទេសជិតខាងជាចម្បង” ក៏ដូចជាចក្ខុវិស័យអំពីសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាពរួមចំពោះមិត្តនិងដៃគូទាំងអស់របស់ឥណ្ឌានៅក្នុងតំបន់។ លើសពីនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់លើគោលនយោបាយបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសជិតខាងទាំង ៥ នៅឆ្នាំ ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ