ឥណ្ឌាអះអាងទំនាក់ទំនងមិត្តភាពជាមួយអាមេរិក

ឥណ្ឌាអះអាងទំនាក់ទំនងមិត្តភាពជាមួយអាមេរិក - ảnh 1
លោកស្រី Devyani Khobragade អគ្គកុងស៊ុលរងឥណ្ឌានៅទីក្រុង New York (AP)

        Vovworld-រដ្ឋាភិបាលឥណ្ឌាធានាថា ការខ្វែងគំនិតទាក់ទិនដល់ករណីស្ថាប័ន​
មាន​សមត្ថកិច្ចរបស់អាមេរិកចាប់ខ្លួនមន្ត្រីការទូតជានារីឥណ្ឌាមួយរូបនៅទីក្រុង
New York នឹង​មិន​​ជះឥទ្ធិពលយូរអង្វែងដល់ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំង
ពីរ​ឡើយ។ សេចក្តី​ប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Salman
Khurshid នាំចេញនាថ្ងៃ​ទី​១៩ធ្នូ ក្នុងកាលៈទេសៈដែលទំនាក់ទំនងយូរងង្វែងរវាង​
វ៉ាស៊ីងតោននិង New Delhi កំពុង​​មានភាពតានតឹងទាក់ទិនដល់ករណីរសើបខាង
លើ។

        ឆ្លើយសម្ភាសបណ្ដាញទូរទស្សន៍ CNN-IBN របស់ឥណ្ឌានាថ្ងៃទី១៩ធ្នូ លោក
រដ្ឋមន្ត្រីការបរទេស Khurshid បានសម្ដែងក្តីសង្ឃឹមថាចំណងមិត្តភាពនឹងជួយឲ្យ
ភាគីទាំងពីរឆ្លងផុតពី​ការ​សាក​​ល្បងនេះហយអាមេរិកគួរបញ្ឈប់ករណីនេះ។ សេច
ក្តីប្រកាសពោល​ខាង​លើរបស់​ថ្នាក់ដឹកនាំក្រសួងការបរទេសឥណ្ឌាបាននាំចេញ
១ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក John Kerry បានសម្ដែងក្តីសោក
ស្ដាយអំពីករណីចាប់ខ្លួន​លោកស្រី Devyani Khobragade អគ្គកុងស៊ុល​រង​ឥណ្ឌា
នៅទីក្រុង New York នាថ្ងៃទី១២ធ្នូកន្លង​ទៅ ទន្ទឹមនឹងនោះលោកក៏បានសម្ដែង
ការព្រួយបារម្មណ៍ថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា​ត្រូវ​រង​ឥទ្ធិពលបន្ទាប់ពី
ជំលោះដែលទាក់ទិន​ដល់ករណីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ