ឧត្តមសេនីយឯក Do Ba Ty ជួបសន្ទនាជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
(VOVworld) - នារសៀលថ្ងៃទី១១ សីហា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយឯក
Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូសំរាកបំប៉នសុខភាពនៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍
គុយបា ដឹកនាំដោយឧត្តមសេនីយត្រី Roberto Rodriguez Dpico ប្រធានភស្តុភាកម្លាំង
កងទ័ពភាគខាងលិចគុយបា។នៅទីនេះ លោក Do Ba Ty បានសង្កត់ធ្ងន់ថា កិច្ច
សហប្រតិបត្តិការយោធារវាងប្រទេសទាំង២បានអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុង
បណ្ដាឆ្នាំជិតៗនេះ។លោក ក៏បានអបអរសាទរនូវបណ្ដាសមិទ្ធិផលដែលបដិវត្តន៍
គុយបាទទួលបានក្នុងរយៈពេលកន្លងទៅ។
|
ឧត្តម សេនីយឯក Do Ba Ty ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូគុយបា (រូបថត៖qdnd.vn |
រីឯខ្លួនវិញ លោក Roberto Rodriguez Dpico បានថ្លែងអំណរគុណចំពោះវៀត
ណាម ដោយមានសំលេងគាំទ្រ ក្នុងការលុបចោលបទហ៊ុំព័ទ្ធឲ្យគុយបា។លោក
បានឲ្យដឹងថែមទៀតថា គុយបាត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការនិងជួយ
ឧតប្ថម្ភកងទ័ពនិងប្រជាជនវៀតណាមក្នុងលក្ខណៈសមត្ថភាពរបស់ខ្លួន៕