ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh

          (VOV)_​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ​អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស
​វៀត​ណាម បានមានជំនួបសន្ទនាជាមួយលោក Wendy Matthews ឯកអគ្គរដ្ឋទូតនូ
វែលហ្សេឡង់ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី១៥មិនា។​នៅ​ក្នុងជំនួបនេះ ឧត្តមសេ
នីយ៍ឯក Nguyen Chi Vinh ​បានវាយតំលៃ​ខ្ពស់​ទំនាក់ទំនងសហប្រតិបត្តិការការពារ
ជាតិដ៏ល្អប្រសើររវាងវៀតណាម និងនូវែលហ្សេឡង់ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹង
នោះ លោកក៏មានគោលបំណងថា៖នាពេលខាងមុខនេះ នូវែលហ្សេឡង់បន្តបង្កើន
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យផ្សេងៗ ដូចជា៖៖ ផ្លាស់ប្តូរគណៈប្រ
តិភូជាន់ខ្ពស់ ចែករំលែក​បទពិសោធន៍ក្នុងសកម្មភាពថែរក្សាសន្តិភាព ស្រាវជ្រាវយុទ្ធ
សាស្ត្រ…លៗ។ ​ឯកអគ្គរដ្ឋទូតWendy Matthews បានអោយដឹងថា៖នូវែលហ្សេឡង់​កំ
ពុងមានកិច្ចសហប្រតិបត្តិការការពារជាតិមួយចំនួនជាមួយវៀតណាម។ ឯកអគ្គរដ្ឋ
ទូតជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្តអភិវឌ្ឍន៍ខ្លាំងក្លានា​ពេល
ខាងមុខនេះ។

          ក៏ក្នុងរសៀលថ្ងៃទី១៥មិនា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ​បានជួប
សន្ទនាជាមួយលោក Tim Huxley នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធ​សាស្ត្រអន្តរជាតិទ្វីប
អាស៊ី (IISS)។ នៅក្នុងជំនួប លោក Tim Huxley បានប្រគល់​ជូន​លិខិតអញ្ជើញរបស់
រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី អញ្ជើញនាយឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋ
មន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញ​ទៅចូលរួមជំនួបសន្ទនា Shangri La
ឆ្នាំ២០១៧នៅសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ