ឧទ្ទេសនាមអំពីគំរោងការណ៍ FIRST របស់បញ្ញាវ័ន្តវៀតណាមនៅអង់គ្លេស

ឧទ្ទេសនាមអំពីគំរោងការណ៍ FIRST របស់បញ្ញាវ័ន្តវៀតណាមនៅអង់គ្លេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស លោក Nguyen Van Thao (TTXVN)

(VOV)_​នាថ្ងៃទី២២ វិច្ឆិកា ក្រុមការងារនៃក្រសួងវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា
វៀតណាម បានរៀបចំជំនួបប្រាស្រ័យឧទ្ទេសនាមអំពីគំរោង​ការណ៍៖ ជំរុញខ្លាំងការ
ផ្លាស់ប្តូរថ្មី ច្នៃប្រឌិតថ្មីតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (FIRST) 
ចំពោះបណ្ដាអ្នកជំនាញការ បញ្ញាវ័ន្តវៀតណាមកំពុងធ្វើការនៅអង់គ្លេស។

          នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអង់គ្លេស លោក Nguyen Van Thao
 បានអះអាងថា៖​ស្ថានទូតវៀតណាមប្រចាំនៅ​អង់គ្លេសត្រៀម​ខ្លួន​ជាស្រេចដើរតួនាទី
ជាស្ពានតភ្ជាប់បញ្ញាវ័ន្តវៀតណាម នៅអង់គ្លេស​ជាមួយគណៈកម្មាធិការគ្រប់គ្រងគំ
រោងការណ៍ FIRST ដើម្បីលើកកំពស់​ប្រសិទ្ធិភាពគំរោងការណ៍។ មកពីវិស័យជាច្រើន
 ដូចជា៖​បច្ចេកវិទ្យា​ព័ត៍មាន ​បច្ចេកវិទ្យាជីវសាស្ត្រ …លៗ បណ្ដាអ្នកជំនាញការ បញ្ញា
វិទ្យា​វៀត​ណាមនៅអង់គ្លេស បានផ្លាស់ប្តូរដ៏ស្មោះត្រង់ និងនាំចេញសំនួរជា​ច្រើន​អំពី
គំរោងការណ៍ FIRST។ ប្រការដែលបណ្ដាបញ្ញាវ័ន្ត​វៀតណាម​មាន​ការយកចិត្តទុកដាក់
រួម នោះគឺទស្សនះវិស័យ និងការអនុវត្តគំរោងការណ៍​ក្នុងស្ថានភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ