ឧទ្ទេសនាមអំពីអក្សរសាស្ត្រសារណរដ្ឋឆែកនិងវៀតណាមដល់មិត្តអ្នកអាននៃប្រទេសទាំងពីរ

(VOVWORLD) - នាថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុង Prague ប្រទេសឆែក សមាគមអ្នកនិពន្ធអក្សសាស្ត្រឆែក សហការជាមួយសមាគមមិត្តភាពឆែក - វៀតណាម និងក្លឹបអក្សរអក្សរសាស្ត្រសិល្បៈ Bohemia បានរៀបចំជំនួបប្រាស្រ័យវប្បធម៌រវាងវៀតណាមនិងឆែក ព្រមទាំងឧទ្ទេសនាមបណ្តាស្នាដៃអក្សរសាស្ត្រឆែក ដែលត្រូវបានបកប្រែជាភាសាវៀតណាមនិងភាសាឆែកវិញ ដល់មិត្តអ្នកអាននិងសាធារណជននៃប្រទេសទាំងពីរ។
ឧទ្ទេសនាមអំពីអក្សរសាស្ត្រសារណរដ្ឋឆែកនិងវៀតណាមដល់មិត្តអ្នកអាននៃប្រទេសទាំងពីរ - ảnh 1 ទិដ្ឋភាពនៃពិធីឧទ្ទេសនាមសៀវភៅអក្សាសាស្ត្រវៀតណាម - ឆែក (រូបថត៖ vov.vn)

នៅក្នុងជំនួបនេះ អ្នកនិពន្ធ និងជាអ្នកបកប្រែ  Do Ngoc Viet Dung បានណែនាំអំពីស្នាដៃអក្សរសាស្ត្ររបស់អ្នកនិពន្ធឆេក Vlastimil Podracky ដែលលោកនិងសហការី បានបកប្រែពីភាសាឆែកទៅវៀតណាមក្នុងរយៈពេល ៣ ឆ្នាំ។ ទន្ទឹមនឹងនេះ អ្នកនិពន្ធ Do Ngoc Viet Dung សមាជិកនៃសមាគមអ្នកនិពន្ធឆែក បានឲ្យដឹងថាស្នាដៃទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច នយោបាយ- សង្គមរបស់អឺរ៉ុបនិងពិភពលោកតាមរយៈទស្សនៈរបស់អ្នកនិពន្ធឆែកប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយដល់សហគមន៍វៀតណាមនៅអឺរ៉ុប ក៏ដូចជានៅវៀតណាមអំពីខឿនវប្បធម៌ អរិយធម៌និងអក្សរសាស្ត្រដ៏សំប្បូរបែបរបស់ឆែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ