ឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិន របស់អគ្គលេខាបក្ស Nguyen
Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាព្រឹកថ្ងៃទី១០ មេសា ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រី
ក្រសួងផែនការនិងវិនិយោគ លោក Pham Quang Vinh និងរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម លោក Vu Huy Hoang បានអញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី Yúnnán ជាអង្គភាពអាជីវកម្មជួរមុខនៅខេត្ត Yúnnán
(ចិន)។ នៅក្នុងជំនួបសន្ទនាជាមួយគណៈនាយក ក្រុមហ៊ុនអគ្គីសនី Yúnnán ឧបនា
យករដ្ឋមន្ត្រី លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការដែល ក្រុមហ៊ុន
បានក្លាយទៅជាអ្នកផ្គត់ផ្គង់អគ្គីសនីសំរាប់វៀតណាម នាឆ្នាំ ២០១៤។ នៅសម្ព័ន្ធ
ក្រុមហ៊ុនដែកថែប Kūnmíng លោក Pham Binh Minh បានអះអាងថា៖ រដ្ឋាភិបាល
វៀតណាម បង្កលក្ខណះងាយស្រួលដើម្បីសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng បើក
ទូលាយវិនិយោគនៅវៀតណាម៕