ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប  (EIB) លោក Jonathan Taylor។ 
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប - ảnh 1 ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប

(VOVworld) – នាថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារវិនិយោគអឺរ៉ុប  (EIB) លោក Jonathan Taylor។ ថ្លែងមតិនៅជំនួបសន្ទនាលើកនេះ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung សម្តែងគោលបំណងថា៖ EIB បន្តជួយឧបត្ថម្ភវៀតណាមក្នុងគំរោងការណ៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចរាចរនិងថាមពលដែលទប់ទល់ នឹងបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ ជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាម មានតម្រូវការដ៏ធំធេងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ធានាសន្តិសុខថាមពលនិងការពារបរិស្ថាន។ ដូច្នេះ វៀតណាមគប្បីត្រូវការជំនួយពីបណ្ដា ដៃគូអភិវឌ្ឍន៍ ក្នុងនោះ មាន EIB។ ដោយឈរលើមូលដ្ឋាននោះ ឧបនាយករដ្ឋមន្ត្រី  Trinh Dinh Dung ស្នើឲ្យអនុប្រធានធនាគារ EIB លៃទុកពេលវេលាជួបធ្វើការជាក់ស្តែងជាមួយ ក្រសួងស្ថាប័នរបស់វៀតណាមដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ