ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៥-៦ ខែមេសា (ម៉ោងក្នុងតំបន់) បន្តដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ឧបនា យករដ្ឋមន្ត្រី លោក Le Minh Khai មានសកម្មភាពជាច្រើននៅទីក្រុងញូវយ៉កជាអាទិ៍៖ 

ជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) Amina Mohammed; ធ្វើទស្សនកិច្ច និងថ្លែងមតិនៅសាកលវិទ្យាល័យ Cornell ព្រមទាំងបានចូលរួមសិក្ខាសាលាធុរកិច្ចដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) រៀបចំឡើង។

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Amina Mohammed នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (រូបថត៖ TTXVN)

នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Amina Mohammed ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា វៀតណាមតែងតែតស៊ូនិងគាំទ្រពហុភាគីនិយម សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រតួនាទីស្នូលរបស់អ.ស.ប នៅក្នុងប្រព័ន្ធអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ លោក ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាមគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដើម្បីពន្លឿនការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអ.ស.ប ផ្តល់អាទិភាពដល់ការជួយវៀតណាមក្នុងការលើកកំពស់សមត្ថភាពឆ្លើយតប និងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ការបំប្លែងថាមពល នវានុវត្តន៍និងផ្លាស់ប្តូរឌីជីថល។ល។

រីឯខ្លួនវិញ អគ្គលេខាធិការរង អ.ស.ប.លោកស្រី Amina Mohammed បានឲ្យដឹងថា វៀតណាមជាដៃគូសំខាន់របស់អ.ស.ប; រំពឹងថាវៀតណាមនឹងសម្របសម្រួលក្នុងការអនុវត្តរាល់របៀបវារៈ; អះអាងថា អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការកៀរគរធនធាន ដោយហេតុនេះ ជួយវៀតណាមពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ ជាពិសេសការបំប្លែងថាមពល និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

បន្ទាប់ពីធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានទៅសួរសុខទុក្ខ និងថ្លែងសុន្ទរកថា នៅសាលាបច្ចេកវិទ្យា Cornell ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Cornell មានអាយុកាលយូរអង្វែង និងមានកិត្យានុភាពនៅសហរដ្ឋអាមេរិក។ ចូលរួមកិច្ចពិភាក្សាអាជីវកម្មដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ (BCIU)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ