ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បញ្ជាណែនាំជំនះពុះពារផលវិបាកដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្តLao Cai

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បញ្ជាណែនាំជំនះពុះពារផលវិបាកដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្តLao Cai - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បញ្ជាណែនាំជំនះពុះពារផលវិបាកដោយ ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Lao Cai

(VOVworld)-នារសៀលថ្ងៃទី៥សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Trinh Dinh Dung បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai
សំដៅបញ្ជាណែនាំជំនេះ ពុះពារនូវផលវិបាកនៅតំបន់នានាទូទាំងខេត្តដោយ
សារភ្លៀងធ្លាក់ខ្លាំង។នៅទីនេះ លោក Trinh Dinh Dung បានស្នើរឲ្យខេត្ត Lao Cai
 គប្បីប្រមូលផ្តុំកម្លាំងពលំសំដៅពុះពារលើបញ្ហា មួយចំនួន ដូចជាស្វែងរកជន
បាត់ខ្លួន ជម្លៀសប្រជាជនចេញពីកន្លែងគ្រោះថ្នាក់និងដោះស្រាយបញ្ហាចរាចរ
នៅតាមផ្លូវគមនាគមន៍។ លោក Trinh Dinh Dung ក៏បានស្នើរឲ្យមន្ទីរសុខាភិ
បាលខេត្ត បំពេញល្អការងារសង្គ្រោះ និងបង្ការប្រឆាំងអាសន្នរោគអាចកើត
មានឡើងបន្ទាប់ពីទឹក ជំនន់។

        តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត Lao Cai ផលវិបាក
ដោយសារ ភ្លៀងធ្លាក់ខ្លាំងនាយប់ថ្ងៃទី៤និងព្រឹកព្រលឹមថ្ងៃទី៥សីហាគឺខ្លាំង
ណាស់ ដែលបណ្តាលឲ្យ មនុស្សចំនួន៣នាក់ត្រូវស្លាប់ ៧នាក់បាត់ខ្លួន រងរបួស
ធ្ងន់ម្នាក់ ហើយផ្ទះរបស់ប្រជាជនចំនួន ២៧០ខ្នងនិងសំណង់រាប់រយត្រូវខូចខាត
 ចរាចរលើខ្សែផ្លួវមួយចំនួនរងការបំផ្លាញបណ្តាល មកពីការកក់ស្ទះ។​នេះត្រូវ
បានចាត់ទុកជាទឹកជំនន់អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខេត្ត Lao Cai ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ