ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទទប់ទល់ជាមួយព្យុះលេខ៧

(VOVWORLD) -ដើម្បីជំនះពុះពាររាល់បញ្ហានៅសេសសល់ក្នុងការបង្ការនិងទប់ទល់ជាមួយគ្រោះ ធម្មជាតិ រដ្ឋាភិបាលបានប្រគល់ឲ្យគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុក ការងារបង្ការនិងទប់ទល់ជាមួយគ្រោះធម្មជាតិ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ  រួមសហការជាមួយក្រសួងស្ថាប័ននានា កសាងនិងដាក់ជូននាយករដ្ឋមន្ត្រី កម្មវិធីមេ ស្តីពីការបង្ការ ទប់ទល់ជាមួយគ្រោះធម្មជាតិ នៅតំបន់ភ្នំភ្ជាប់ជាមួយការការពារនិង អភិវឌ្ឍន៍ព្រៃ ជាពិសេស មានគំរោងការស្រាវជ្រាវជាក់ស្តែងក្នុងការទប់ទល់ជាមួយ គ្រោះធម្មជាតិ ទឹកជំនន់។ 
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទទប់ទល់ជាមួយព្យុះលេខ៧ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទទប់ទល់ជាមួយព្យុះលេខ៧

នោះជាមតិបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅសន្និសីទទប់ទល់ជាមួយខ្យល់ព្យុះលេខ៧និងភ្លៀងក្រោយព្យុះ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧សីហានៅទីក្រុងហាណូយ។ លោក Trinh Dinh Dung បានស្នើថា៖

        “ត្រូវតាមដានជាប់នូវបម្រែបម្រួលរបស់ព្យុះនិងគ្រោះអាសន្នកើតមានឡើងបន្ត  ដើម្បីម្ចាស់ការអនុវត្តវិធានការទប់ទល់ សំដៅបន្ធូស្រាលការ ខូចខាតទ្រពសម្បត្តិ និង អាយុជីវិតរបស់ប្រជាជន។ បន្តធ្វើការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពឲ្យនាវានៅ ជាប់កន្លែងរងផលប៉ះពាល់នៃព្យុះ ជាពិសេស គឺនៅតំបន់ Ha Long-Quang Ninh, Cat Ba- ទីក្រុងហាយហ្វុង ធានាសុវត្ថភាពឲ្យភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ