ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋលេខាធិការអង់គ្លេស

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋលេខាធិការអង់គ្លេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនិងវិនិយោគនៃរាជាណាចក្រអង់គ្លេស លោក Mark Ian Price

(VOVworld)-នារសៀលថ្ងៃទី១៩តុលា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុក
ពាណិជ្ជកម្ម និងវិនិយោគនៃរាជាណាចក្រអង់គ្លេស លោក Mark Ian Price ដែល
កំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក​
Vuong Dinh Hue មានបំ ណងថា អង្គភាពអាជីវកម្មអង់គ្លេសនឹងបង្កើនការវិនិយោគ
ឲ្យច្រើនថែមទៀតលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាបៀបខ្លាំងរបស់ខ្លួនដូច
ជាធនាគានិងធានារ៉ាប់រង់។ ពោលគឺ រដ្ឋាភិបាលអង់គ្លេសនឹងជួយវៀតណាមក្នុង
ការបង្រៀនភាសាអង់គ្លេសនិង បង្កើនការផ្លាស់ប្តូរ សហប្រតិបត្តិការលើវិស័យ
បណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តែងនូវការ ស្រុះចិត្តគំនិតចំពោះរាល់សំណើររបស់
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នោះ លោក Mark Ian Price បានអះអាង
ថា រាជាណាចក្រអង់គ្លេសជានិច្ចកាល យក​ចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រជាមួយវៀតណាម ព្រមទាំងបន្តការជួយ ឧបត្ថម្ភនិងចូលរួមក្នុងដំណើការរៀប
ចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនាពេល​ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ