ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue ចូលរួមកម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់វៀតណាម

(VOVWORLD) - នាថ្ងៃទី២៨មិថុនានៅ  Boston ប្រទេសអាមេរិក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue និងគណៈ ប្រតិភូវៀតណាមបានអញ្ជើញ ចូលរួមរាល់សកម្មភាពនៃកម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់វៀតណាម ( VELP 2018) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨និង២៩មិថុនាឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ Harvard និងជួបធ្វើការនៅ Boston រដ្ឋ Massachusetts។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue ចូលរួមកម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់វៀតណាម - ảnh 1លោក Vuong Dinh Hue ក្នុងកម្មវិធី 

ចូលរួមក្នុង VELP 2018 មានវត្តមានអ្នកប្រាជ្ញនិងសាស្ត្រាចារ្យមកពី Harvard Kenedy School មហាវិទ្យាល័យ Fullbright វៀតណាម រួមទាំងសាកលវិទ្យាល័យនានានិងវិទ្យាស្ថាននាំមុខមួយចំនួនរបស់អាមេរិក។  នៅក្នុងជំនួបពិភាក្សាទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានរួមជាមួយសមាជិកនៃគណៈប្រតិភូវៀតណាម ផ្តល់ព័ត៌មានបច្ចុប្បន្នកម្មស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គោលនយោបាយកិច្ចការបរទេសនិងគោលនយោបាយ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាមព្រមទាំងធានាសុខុមាលភាពសង្គមនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ