ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសPham Binh Minhទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតUAE

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសPham Binh Minhទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតUAE - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសPham Binh Minh
ទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតUAE (រូបថតៈ TTCVN)


(VOVworld)-នាថ្ងៃទី៩ធ្នូ នៅទីស្នាក់ការក្រសួងការបរទេស​​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប ជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) Khalid Ibrahim
Abdulaziz Shohail Al-Qahtani មកសម្តែងការគួរសម។ ក្នុងជំនួបនេះ លោក ឧបនាយករដ្ឋមន្ត្រីបានអបអរសាទរលោកឯអគ្គរដ្ឋទូត UAE ក្នុងការបំពេញ បេសកកម្មថ្មីរបស់ខ្លួននៅវៀតណាមប្រកបដោយជោគជ័យ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ទៅលើទំនាក់ទំនងមិត្តភាពនិងសហ ប្រតិបត្តិការមិត្តភាពជាមួយ UAE។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅនិង វិធានការជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្តរួមសហការយ៉ាង ស្អិតរមួតលើបណ្តាវេទិការតំបន់និងអន្តរជាតិ​ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិ​ការលើបណ្តាវិស័យដែលភាគីមានប្រៀបខ្លាំងដូចជាប្រេងឧស្ម័ន ពាណិជ្ជកម្ម
និងទេសចរណ៍ជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ