ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១០ នៃទិវាបង្កើត PVEP

(VOVWORLD) -“អគ្គក្រុមហ៊ុនរុករក ធ្វើអាជីវកម្មប្រេងឧស្ម័ននិងអង្គភាពសមាជិកនៃសម្ព័ន្ធក្រុម ហ៊ុនប្រេងឧស្ម័នជាតិវៀតណាម គប្បីប្រមូលផ្តុំលើការអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយ ខំប្រឹងប្រែងធ្វើអាជីវកម្មឲ្យទទួលបានជាង១លានតោនបើប្រៀបនឹងផែនការដែលបានរដ្ឋាភិបាលប្រគល់ជូនសម្រាប់ឆ្នាំ២០១៧”។ 
ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១០ នៃទិវាបង្កើត PVEP - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោកTrinh Dinh Dung ថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ដូច្នេះនៅក្នុងពិធីរំលឹកខួបលើកទី១០នៃទិវាបង្កើត អគ្គក្រុមហ៊ុនរុករក ធ្វើអាជីវកម្មប្រេងឧស្ម័ន (PVEP) ដែលប្រព្រឹត្តទៅនារសៀលថ្ងៃ ទី២៦ឧសភានៅទីក្រុងហាណូយ។ លោក Trinh Dinh Dung បានស្នើថា នាពេល ខាងមុខ PVEP គប្បីបញ្ជាណែនាំអនុវត្តរាល់វិធានការប្រកបដោយប្រសិទ្ធភាព ការ ងាររុករកនិងចូលរួមបញ្ជាណែនាំរួមនៅបណ្តាគំរោងការប្រេងឧស្ម័នដែលមានទុន វិនិយោគរបស់ PVEP ទាំងក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ