ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើតមហាវិទ្យាល័យឧស្សាហកម្មហូជីមិញ

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើតមហាវិទ្យាល័យឧស្សាហកម្មហូជីមិញ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើត មហាវិទ្យាល័យឧស្សាហកម្មហូជីមិញ

(VOVworld)-នាថ្ងៃទី១១វិច្ឆិកា មហាវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញបាន
រៀបចំ ពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើតសាលា។ នៅក្នុងពិធីនេះ ឧបនា
យករដ្ឋមន្ត្រីរដ្ឋាភិ​បាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា បញ្ហា
ផ្លាស់ប្តូរថ្មីជាសារវ័ន្តនិងគ្រប់ ជ្រុងជ្រោយវិស័យអប់រំជាភារកិច្ចសំខាន់ សំដៅលើក
កំពស់គុណភាពអប់រំ ក្នុងការនោះ ការផ្លាស់ប្តូរថ្មីថ្នាក់ឧត្តមសិក្សាបច្ចុបប្បន្នគឺ
កំពុងបានសង្គមទាំងមូលផ្តោតការយកចិត្ត ទុកដាក់ក្នុងបំណងលើកកំពស់គុណ
ភាពប្រភពធនធានមនុស្សបម្រើប្រទេសជាតិ។ លោក Vu Duc Dam ជឿជាក់ថា
មហាវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញនឹងជាសាលានាំមុខ ក្នុងការផ្លាស់ប្តីរថ្មី
វិស័យអប់រំ និងក្លាយទៅជាមហាវិទ្យាល័យគុណភាពខ្ពស់របស់ប្រ ទេសជាតិ មាន
កិត្យានុភាពកាន់តែខ្ពស់ក្នុងតំបន់និងលើពិភពលោក។

        នៅក្នុងពិធីនេះ លោក Vu Duc Dam បានប្រគល់គ្រឿងឥស្សិយយសឯករាជ្យ
ថ្នាក់ទី៣ ជូនចំពោះសាលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ