ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាសេដ្ឋកិច្ចវៀតណាម-កម្លាំងចលករ

(VOVWORLD) -នាព្រឹកថ្ងៃទី១៥វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពី៖ សេដ្ឋកិច្ចវៀតណាម-កម្លាំងចលករកំណើន និងដំណោះស្រាយជំរុញការអភិវឌ្ឍន៍។នៅទីនេះ អង្គប្រជុំបានប្រមូលផ្តុំពិភាក្សា វិភាគអំពីឧបសគ្គនានា 
ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាសេដ្ឋកិច្ចវៀតណាម-កម្លាំងចលករ  - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញចូលរួមសិក្ខាសាលាសេដ្ឋកិច្ចវៀតណាម-កម្លាំងចលករនិងដំណោះស្រាយជំរុញអភិវឌ្ឍន៍ 

នាព្រឹកថ្ងៃទី១៥វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពី៖ សេដ្ឋកិច្ចវៀតណាម-កម្លាំងចលករកំណើន និងដំណោះស្រាយជំរុញការអភិវឌ្ឍន៍។នៅទីនេះ អង្គប្រជុំបានប្រមូលផ្តុំពិភាក្សា វិភាគអំពីឧបសគ្គនានា និងកម្លាំងចលករសំរាប់កំណើន ស្វែងរកឱកាសនិងឧបសគ្គសំរាប់ខឿនសេដ្ឋកិច្ច ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ថ្លែងមតិនៅទីនេះ បណ្ឌិត Tran Dinh Thien ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម បានអោយដឹងថា៖

          “ ដើម្បីផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ត្រូវមានដំណោះស្រាយនិងគោលដៅច្បាស់លាស់។ យើងត្រូវនាំចេញប្រព័ន្ធបែបផែន យន្តការលើកទឹកចិត្ត និងការប្រកួតប្រជែងសេរីភាព។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏ត្រូវធ្វើអន្តរាគមន៍ចំពោះការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ឆ្ពោះទៅប្រភពធនធានមនុស្សមានគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ