ឧបនាយករដ្ឋមន្ត្រីលោកVu Duc Dam ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

(VOVWORLD) -នារសៀលថ្ងៃទី១៤ធ្នូ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Vu Duc Dam បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង លោក Kim Sang Kon ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោកVu Duc Dam ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង - ảnh 1

ឧបនាយករដ្ឋមន្ត្រីលោកVu Duc Dam ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

នារសៀលថ្ងៃទី១៤ធ្នូ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Vu Duc Dam បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង លោក Kim Sang Kon ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតំលៃថាទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោក Vu Duc Dam បានលើកច្បាស់ថា៖កូរ៉េខាងត្បូងស្ថិតនៅក្នុង Top ប្រទេសដៃគូសហប្រតិបត្តិការវិទ្យាសាស្ត្រចំនួន៥របស់វៀតណាមដែលក្នុងនោះ ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការជាច្រើនក្នុងវិស័យអប់រំ បណ្ដុះបណ្ដាលអំពីវិទ្យាសាស្ត្រ។ 

រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Kim Sang Kon បានអោយដឹងថា៖ កូរ៉េខាងត្បូង ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អំពីវិធីសាស្ត្រអប់រំថ្មីចំពោះវៀត ណាម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង  នឹងបន្តលើកទឹកចិត្តសហគ្រាសកូរ៉េខាងត្បូង បន្តបោះទុនវិនិយោគនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ