ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាពគី UAE


ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាពគី UAE  - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាពគី UAE (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ ក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​
វៀតណាម លោក Nguyen Xuan Phuc និងសមភាគីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម
(UAE) ព្រះអង្គម្ចាស់ Shiekh Mansour Bin Zayed Al Nahyan បានឯកភាពជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្ម
វិនិយោគ ហិរញ្ញវត្ថុ-ធនាគារពលករនាពេលខាងមុខ បង្កើនការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ ថ្នាក់រវាងប្រទេសទាំង ២ ។ ភាគីទាំង ២ សម្តែងការប្តេជ្ញាចិត្ត
លើកកំពស់តំលៃប្រាក់ពាណិជ្ជកម្ម  ទ្វេភាគីនាពេលខាងមុខ ព្រមទាំង អះអាង
នូវការគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដា វេទិការទ្វេភាគីនិងពហុភាគី។ លោក
Nguyen Xuan Phuc បានស្នើរឲ្យរដ្ឋាភិបាល UAE បង្កលក្ខណៈងាយស្រួលសំរាប់
អង្គភាពអាជីវកម្ម UAE វិនិយោគចូលក្នុងវៀតណាមជួយឧបត្ថម្ភវៀតណាម
កសាងមជ្ឈមណ្ឌលបណ្តុះបណ្ដាលពលករសំដៅលើក កំពស់ជំនាញសំរាប់
ពលករវៀតណាម ជាដើម។ រីឯខ្លួនវិញ ឧបនាយកដ្ឋមន្ត្រី UAE ព្រះអង្គម្ចាស់
Shiekh Mansour Bin Zayed Al Nahyan បានអះអាងថា៖ រដ្ឋាភិបាលនិង ប្រជាជន
UAE ជានិច្ចកាលអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយ វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ