ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha៖ កែសម្រួលផែនការមេស្ដីពីប្រព័ន្ធកំពង់ផែសមុទ្រ តាមបែបវិទ្យាសាស្ត្រ និងសមកាលកម្ម
(VOVWORLD) - គម្រោងបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ ប្រព័ន្ធកំពង់ផែសមុទ្រអាចឆ្លើយតបនឹងការឆ្លងទំនិញពី ១ ៣៣០ ដល់ ១ ៦១២ លានតោន និងអ្នកដំណើរចាប់ពី ១៧,៤ ដល់ ១៨,៨ លាននាក់។ បរិមាណទំនិញដឹកជញ្ជូនកុងតឺន័រអន្តរជាតិត្រូវបានគេរំពឹងថានឹងសម្រេចបានប្រហែល ៤,១ លាន TEU ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១១ មីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលផែនការមេស្ដីពីការអភិវឌ្ឍ ប្រព័ន្ធកំពង់ផែសមុទ្រវៀតណាម ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ គម្រោងបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ ប្រព័ន្ធកំពង់ផែសមុទ្រអាចឆ្លើយតបនឹងការឆ្លងទំនិញពី ១ ៣៣០ ដល់ ១ ៦១២ លានតោន និងអ្នកដំណើរចាប់ពី ១៧,៤ ដល់ ១៨,៨ លាននាក់។ បរិមាណទំនិញដឹកជញ្ជូនកុងតឺន័រអន្តរជាតិត្រូវបានគេរំពឹងថានឹងសម្រេចបានប្រហែល ៤,១ លាន TEU ។ ក្រៅពីតំបន់កំពង់ផែច្រកទ្វារអន្តរជាតិដែលត្រូវបានផ្តល់អាទិភាពអភិវឌ្ឍន៍ដូចជា៖ Lach Huyen (Hai Phong), Cai Mep (Ba Ria - Vung Tau) ខិតខំកប្រឹងប្រែងសាងសង់កំពង់ផែឆ្លងកាត់អន្តរជាតិ Can Gio; កំពង់ផែសមុទ្រទីក្រុងហូជីមិញ ពីកំពង់ផែសមុទ្រថ្នាក់ទី ១ ដែលមានសក្តានុពល ទៅជាកំពង់ផែសមុទ្រពិសេស។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានលើកសំណើថា៖ “ការធ្វើផែនការមេ ត្រូវតែមានលក្ខណៈទូលំទូលាយ ហើយបន្ទាប់មកគឺលម្អិត តាមបែបសេដ្ឋកិច្ចបច្ចេកវិទ្យា និងបរិស្ថាន។ យើងត្រូវតែព្យាករណ៍ត្រឹមត្រូវដើម្បីកំណត់ផែនទីបង្ហាញផ្លូវវិនិយោគ លំហផ្ទៃទឹក ផ្ទៃដីធ្លីគឺត្រូវតែគណនា រៀបចំទីតាំង ដើម្បីបម្រើដល់ការអនុវត្តគម្រោងផងដែរ”៕