ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ជួបធ្វើការជាមួយក្រុមប្រឹក្សាសហគ្រាសអភិវឌ្ឍន៍និរន្តរភាព
(VOVWORLD) -នាថ្ងៃទី ១០ តុលា នៅក្នុងជំនួបជាមួយ ក្រុមប្រឹក្សាសហគ្រាសអភិវឌ្ឍន៍និរន្តរភាព ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នទិន្នផលរបស់វៀតណាមកំពុងមានកំរិតទាបនៅឡើយ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam
ជួបធ្វើការជាមួយក្រុមប្រឹក្សាសហគ្រាសអភិវឌ្ឍន៍និរន្តរភាព |
នាថ្ងៃទី ១០ តុលា នៅក្នុងជំនួបជាមួយ ក្រុមប្រឹក្សាសហគ្រាសអភិវឌ្ឍន៍និរន្តរភាព ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នទិន្នផលរបស់វៀតណាមកំពុងមានកំរិតទាបនៅឡើយ។ ដើម្បីអភិវឌ្ឍឲ្យបានឆាប់រហ័ស សហគ្រាសនានាគប្បីលើកទឹកចិត្តនិងចែករំលែកការច្នៃប្រឌិត ជាពិសេសក្នុងស្ថានភាពសកល ភាវូប នីយកម្មនាពេលបច្ចុប្បន្ន នៅពេលដែលបដិវត្តន៍ ៤.០ កំពុងតែរីកចំរើនយ៉ាងខ្លាំងក្លា សហគ្រាសវៀតណាមនានាគម្បីក្ដាប់ជាប់នូវឱកាស ហើយបង្កើតការងារធ្វើឲ្យបានច្រើនថែមទៀត។
លោក Vu Duc Dam ក៏បានឲ្យដឹងថា ក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍន៍និរន្តរភាពវៀតណាម គម្បីបង្កើតឡើងវេទិកាសន្ទនាតាមប្រធានបទ ដើម្បីដោះស្រាយឧបសគ្គនានា ហើយតាមនោះបង្កើនការជួយឧបត្ថម្ភពីភាគីស្ថាប័នរដ្ឋ ដោយមានការអភិវឌ្ឍន៍និរន្តរភាពរបស់សហគ្រាស៕