ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh: ការថែទាំសម្រាប់ជនមានគុណណូបការៈបង្ហាញពីប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមិថុនា  ក្នុងពិធីជួបជាមួយគណៈប្រតិភូជាជនមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Thua Thien Hue នាឱកាស គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា: បក្សនិងរដ្ឋ តែងតែកត់សម្គាល់និងចងចាំជានិច្ចនូវគុណូបការៈនិងមានគោលនយោបាយអាទិភាពជាច្រើន សម្រាប់មុខសញ្ញាជាជនមានគុណូបការៈផងដែរ។  

ឆ្លៀតឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីការសង្កត់ធ្ងន់ថា ប្រព័ន្ធនយោបាយទាំង មូលត្រូវតែបង្កើនការយល់ដឹង ការទទួលខុសត្រូវនិងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីថែទាំដល់ជីវភាពរបស់ជនដែលមានគុណូបការៈនិងគ្រួសារគោលនយោ បាយ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ខេត្ត Thua Thien Hue ឱ្យលើកកម្ពស់និងបំពេញឲ្យបានល្អថែមទៀត ការងារ “តបស្នងសងគុណ” ហើយសង្ឃឹមថា ជនដែលមានគុណូបការៈក្នុងខេត្តនឹងបន្តលើកកម្ពស់ទំនៀមទំលាប់បដិវត្តន៍ ហើយធ្វើជាគំរូល្អសម្រាប់ជំនាន់វ័យក្មេង។ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា អ្នកដែលមានគុណូបការៈនៃគណៈប្រតិភូ គួរចូលរួមយ៉ាងសកម្មក្នុងការផ្តល់យោបល់ដើម្បីកសាងមូលដ្ឋានស្អាតនិងរឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ