ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាស្លូវ៉ាគី

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើអោយស្លូវ៉ាគីជំរុញអោយសហភាពអឺរ៉ុបនិង ប្រទេសសមាជិកនានាអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និង កិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) សំដៅនាំមកនូវផល ប្រយោជន៍ពិតៗសម្រាប់ភាគីទាំងពីរ រួមចំណែកបង្កើនថែមទៀតនូវការដោះដូរ ពាណិជ្ជកម្មទ្វេភាគី។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាស្លូវ៉ាគី - ảnh 1 ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ាគីលោក Zdravko Pocivalsek (រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសេដ្ឋ កិច្ចនិងបច្ចេក វិទ្យាស្លូវ៉ាគីលោក Zdravko Pocivalsek ដែលកំពុងមកបំពេញ ទស្សនកិច្ចនៅវៀតណាមនោះ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើអោយស្លូវ៉ាគីជំរុញអោយសហភាពអឺរ៉ុបនិង ប្រទេសសមាជិកនានាអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និង កិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) សំដៅនាំមកនូវផល ប្រយោជន៍ពិតៗសម្រាប់ភាគីទាំងពីរ រួមចំណែកបង្កើនថែមទៀតនូវការដោះដូរ ពាណិជ្ជកម្មទ្វេភាគី។ ចំណែកឯរដ្ឋមន្រ្តី Zdravko Pocivalsek បានវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងសក្ដានុពលរបស់វៀតណាមក្នុងតំបន់ ហើយគាំទ្រចំពោះការ អនុម័តលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើរវាង EU និងវៀតណាមយ៉ាង ឆាប់ៗ។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់និងជាន់ខ្ពស់រវាងគ្នាទៅវិញទៅមក បង្កលក្ខណៈដើម្បីអោយសហ គ្រាសនៃភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលភាគី ទាំងពីរមានឧត្តមភាពនិងតម្រូវការ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា ពហុភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ