ឧបនាយករដ្ឋមន្រ្តីNguyen Thien Nhanទទួលជួបជាមួយក្រុមអ្នកមានគុណបំណាចខេត្តDong Thap
|
ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhanក្នុងពិធីជួបមុខអ្
នកមានគុណបំណាចខេត្ត Dong Thap (រូបថតៈ chinhphu.vn)
|
នាថ្ងៃទី១៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយយុទ្ធជនពិការ យុទ្ធជនជំងឺ
គ្រួសារយុទ្ធជនពលី និងអ្នកមានគុណបំណាចចំពោះបដិវត្តចំនួន៧១នាក់របស់
ខេត្ត Dong Thap ក្នុងឱកាសក្រុមនេះមកទស្សនាកិច្ចទីក្រុង ហាណូយនិងមក
គោរពវិញ្ញាក្ខ័ន្ធនៅប្រាង្គដំកល់សពលោកប្រធានហូជីមិញ។ ឧបនា យករដ្ឋមន្រ្តី
Nguyen Thien Nhan អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាល
យកចិត្តទុកដាក់និងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីលើក កំពស់ជីវភាពរស់នៅ
ខាងស្មារតីនិងសម្ភារៈឲ្យបណ្តាគ្រួសារគោលន យោបាយ ជនមានគុណបំណាច
ចំពោះប្រទេសជាតិនិយាយរួមនិងខេត្ត Dong Thap និយាយដោយឡែក។ ឧបនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកថា នាពេលខាងមុខមូលដ្ឋាននានាត្រូវបន្ត
ជម្រុញរាល់សម្មភាពតបស្នងសង់គុណ ចំពោះអ្នកមានគុណបំណាច់ឲ្យល្អជាង
ទៀតពី១ថ្ងៃទៅ១ថ្ងៃ៕