ឧបនាយករដ្ឋមន្រ្តីកម្ពុជាជូនពរបុណ្យចូលឆ្នាំថ្មីថ្នាក់ដឹកនាំបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Long An

ឧបនាយករដ្ឋមន្រ្តីកម្ពុជាជូនពរបុណ្យចូលឆ្នាំថ្មីថ្នាក់ដឹកនាំបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Long An - ảnh 1
ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន

(VOVworld) - នាថ្ងៃទី៩ កុម្ភៈ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ
ឧបនាយករដ្ឋមន្រ្តីលោកស្រី ម៉ែន សំអន បានទៅជូនពរបុណ្យចូលឆ្នាំថ្មី (បុណ្យ
តេត) ថ្នាក់ដឹកនាំ បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Long An ភាគខាងត្បូង
វៀតណាម។ លោកស្រី ម៉ែន សំអូន បានជូនប្រសិទ្ធិពរបក្សភាគ រដ្ឋអំណាចនិង
ប្រជាជនខេត្ត Long An ទទួលបានជ័យជំនះថ្មីជាច្រើន បន្តពង្រីកស្មារតីសាមគ្គី
ភាពមិត្តភាព សហប្រតិបតិ្តការរួមគ្នាអភិវឌ្ឍន៍ជាមួយតំបន់នានារបស់កម្ពុជា។
លេខាគណៈកម្មា ធិការបក្សខេត្ត Long An លោក Mai Van Chinh បានសំដែង
ជំនឿជាក់ថា ប្រពៃណីទំនាក់ទំនងដ៏ល្អប្រសើររវាងខេត្តទាំង៣គឺ Long An
ស្វាយរៀង និងព្រៃវែង នឹងជា មូលដ្ឋានសំរាប់ទំនាក់ទំនងអ្នកជិតខាងដ៏ល្អ
ប្រសើរ មិត្តភាពជាប្រពៃណី សហ ប្រតិបតិ្តការលើគ្រប់វិស័យនិងរឹងមាំយូរ
អង្វែងរវាងប្រទេសទាំង២វៀតណាមនិងកម្ពុជានឹងបំពេញបំណងប្រាថ្នារបស់
ប្រជាជននៃប្រទេសទាំង២ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅតំបន់
និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ