ឧបនាយករដ្ឋមន្រ្តីមានជំនួបសន្ទនាទ្វេភាគីនៅក្រៅក្របខ័ណ្ឌ WEF

(VOVworld) - នាថ្ងៃទី២៣ មករា ទន្ទឹមនឹងបណ្ដាជំនួបសន្ទនាទ្វេភាគីនៅក្រៅ ក្របខ័ណ្ឌសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៥ (WEF DAVOS ២០១៥) ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានអញ្ជើញ ចូលរួមនិងថ្លែង
មតិនៅជំនួបពិភាគ្សាដ៏សំខាន់នៃសន្និសីទនេះផងដែរ។
ឧបនាយករដ្ឋមន្រ្តីមានជំនួបសន្ទនាទ្វេភាគីនៅក្រៅក្របខ័ណ្ឌ WEF - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)
ជួបសន្ទនាជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Micheal Froman

មុននោះ នារសៀលថ្ងៃទី ២២ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh បានមានជំនួបសន្ទនាទ្វេភាគីជាមួយព្រះមហា
ក្សត្រយានី ហូល្លង់ Maxima បេសកជនពិសេសរបស់អគ្គលេខាធិការអ.ស.ប
ទទួលបន្ទុក ហិរញ្ញវត្ថុ តំណាងពាណិជ្ជកម្មអាមេរិកលោក Micheal Froman និង
ឧបនាយក រដ្ឋមន្រ្តីថៃលោក Devacula Pridiyathorn។នាថ្ងៃដដែល លោក Pham
Binh Minh បានជួបសន្ទនាជាមួយនាយកហិរញ្ញវត្ថុក្រុមហ៊ុន Heineken និង
ប្រធានក្រុមហ៊ុន UPSរបស់អាមេរិកទៀតផង។អង្គភាពអាជីវកម្មទាំងនេះបាន
វាយតំលៃខ្ពស់ ចំពោះសក្ដានុភាពនៃទីផ្សារវៀតណាម ព្រមទាំងមានគោល
បំណងថា រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលដើម្បីបើកទូលាយ
ការវិនិយោគ និងធ្វើអាជីវកម្មដ៏យូរអង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ