ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung៖ ចែករំលែកការទទួលខុសត្រូវជាមួយ សហគមន៍អន្តរជាតិ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Trinh Dinh Dung បានទទួលជួបប្រធានគណៈកម្មាធិការអន្តរ រដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុ (IPCC) លោក Hoesung Lee។ 
ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung៖ ចែករំលែកការទទួលខុសត្រូវជាមួយ សហគមន៍អន្តរជាតិ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1(រូបថត៖ TTXVN) 


 
នៅក្នុង ជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា រាល់ការ ស្រាវជ្រាវនិងអនុសាសន៍របស់ IPCC ជានិច្ចកាលត្រូវបានរដ្ឋាភិបាលវៀតណាម រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអ្នកវិទ្យាសាស្ត្រនានាយកមកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពក្នុងការកសាងនិងអនុវត្តបណ្ដាគោលនយោបាយ យុទ្ធ សាស្ត្រនិងកម្មវិធីធ្វើសកម្មភាពសំដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យ IPCC បន្តចែករំលែកបទពិសោធន៍ក្នុងការ តាមដាននិងឃ្លាំមើលការខូចខាតដោយបម្រែបម្រួលអាកាសធាតុលើទូទាំងពិភពលោកនាពេលខាងមុខ។

        ចំណែកឯប្រធាន IPCC លោក Hoesung Lee បានឲ្យដឹងថា IPCC ជ្រើស រើសវៀតណាមជាប្រទេសដំបូងលើពិភពលោក ដើម្បីប្រកាសរបាយការណ៍១,៥ អង្សារ C បន្ទាប់ពីកិច្ចប្រជុំនៅកូរ៉េខាងត្បូង។ លោក Hoesung Lee ជឿជាក់ថា លទ្ធផលនានានៃការស្រាវជ្រាវវិទ្យាសាស្ត្រដ៏មានរបៀបរៀបរយរបស់ IPCC នឹង រួមចំណែកជួយឧបត្ថម្ភប្រទេសដទៃក្នុងដំណើរការតាក់តែងគោលនយោបាយ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ពិសេសគឺប្រទេសដែលរងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយបម្រែបម្រួលអាកាសធាតុដូចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ