ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញចុះត្រួតពិនិត្យការងារបោះឆ្នោតនៅខេត្ត Dong Thap
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំនេះឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ខេត្ត Dong Thapបន្តជំរុញការងារឃោសនានិងធ្វើចលនាប្រជាជននៅថ្នាក់មូលដ្ឋាន ដល់គ្រួសារនីមួយៗ អំពីអត្ថន័យនិងសារៈសំខាន់នៃការបោះឆ្នោត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Truong Hoa Binh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
នាថ្ងៃទី ១៧ ខែមេសា ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក Truong Hoa Binh អនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងារបោះឆ្នោតជ្រើសតាំងសមាជិកសមាជិកាសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ - ២០២៦ នៅខេត្ត Dong Thap។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ខេត្ត Dong Thapបន្តជំរុញការងារឃោសនានិងធ្វើចលនាប្រជា ជននៅថ្នាក់មូលដ្ឋាន ដល់គ្រួសារនីមួយៗ អំពីអត្ថន័យនិងសារៈសំខាន់នៃការបោះឆ្នោត។
“ពេលវេលាចាប់ពីឥោឡូវនេះដល់ថ្ងៃបោះឆ្នោតសល់មិនច្រើនទេ ដូច្នេះ ដើម្បីថ្ងៃបោះឆ្នោតនៅខេត្ត Dong Thap ពិតជាពិធីបុណ្យមួយ ទាំងមានសុវត្ថិភាព ទាំងសន្សំសំចៃ ហើយលទ្ធផលនៃការបោះឆ្នោតនៅខេត្ត Dong Thap ទទួលបានជោគជ័យដូចការរំពឹងទុក ហេតុដូច្នេះ ត្រួវលើកកម្ពស់តួនាទីរបស់កម្មាភិបាល បក្ខជន និងអ្នកមុខអ្នកការសាសនាក្នុងការឃោសនានិងចលនាឲ្យប្រជាជនចូលរួមយ៉ាងសកម្មនៅក្នុងការបោះឆ្នោត”៕