ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបនាយកវេទិកាសេដ្ឋកិច្ច ពិភពលោក Justin Wood

(VOVWORLD) - នៅទីនេះ លោក Vuong Dinh Hue ឲ្យដឹងថា កិច្ចប្រជុំ WEF ASEAN ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយ នឹងជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ដូច្នេះហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសដល់កិច្ចប្រជុំនេះ ហើយបាន បញ្ជាណែនាំឲ្យក្រសួងពាក់ព័ន្ធនានាសហការយ៉ាងស្អិតរមួតជាមួយ WEF ដើម្បី រៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យ។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបនាយកវេទិកាសេដ្ឋកិច្ច ពិភពលោក Justin Wood - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបលោក Justin Wood នាយកវេទិកាសេដ្ឋ កិច្ចពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក 


 
នារសៀលថ្ងៃទី៧ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានទទួលជួបលោក Justin Wood នាយកវេទិកាសេដ្ឋ កិច្ចពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅទីនេះ លោក Vuong Dinh Hue ឲ្យដឹងថា កិច្ចប្រជុំ WEF ASEAN ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយ នឹងជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ដូច្នេះហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសដល់កិច្ចប្រជុំនេះ ហើយបាន បញ្ជាណែនាំឲ្យក្រសួងពាក់ព័ន្ធនានាសហការយ៉ាងស្អិតរមួតជាមួយ WEF ដើម្បី រៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យ។

រីចំណែក លោក Justin Wood វិញបានអះអាងថា នឹងសហការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីរៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំ WEF ASEAN ២០១៨ នៅទីក្រុងហាណូយ ហើយសង្កត់ធ្ងន់ថា នេះជាឱកាសរបស់ អាស៊ាន ពិសេសគឺវៀតណាមក្នុងការទាក់ទាញវិនិយោគទុន និងសហប្រតិបតិ្តការធ្វើ អាជីវកម្មជាមួយដៃគូអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ